ព័ត៌មានកីឡា ព័ត៌មានជាតិ

លីគកំពូលកម្ពុជាសប្តាហ៍ទី៩ ស៊ុតបញ្ជូលទីគ្នា២០គ្រាប់

ភ្នំពេញៈ ពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី៩នេះ មានការស៊ុតបញ្ចូលទីគ្នាដល់ទៅ២០គ្រាប់ ពី៥ប្រកួតនៅ៣ទីលានផ្សេងគ្នា។

ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ទី១១ អគ្គស្នងការដ្ឋាននគរបាលជាតិ និង វេស្ទើនភ្នំពេញ បានបន្តកំណត់ត្រាមិនដែលឈ្នះរបស់ខ្លួន ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល ២ – ២។

ចំណែកថ្ងៃអាទិត្យ ទី១២ វេលាម៉ោង៣រសៀល ក្រុមខ្លាំងបឹងកេតអង្គរ បានបំបាក់ ណាហ្គាវើល ២ – ១ នៅពហុកីឡដ្ឋានជាតិ មុនក្រសួងកាពារជាតិ យកឈ្នះ Cambodian Tiger ២ – ១។ ពេលជាមួយគ្នា នៅទីលាន RSN ក្រុមភ្នំពេញក្រោន បំបាក់ ស៊ីម៉ាក់ ៤ – ២ ខណៈម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង លត់ អាស៊ីអឺរ៉ុប ៤ – ០។

សរុបលទ្ធផល៖ N.Police 2 – 2 Western
BKAFC 2 – 1 Nagaworld
Army 2 – 1 Tiger
PPCFC 4 – 2 Cmac
PKSVR 4 – 0 AEU

​គិតត្រឹមសប្តាហ៍ទី៩នេះ ក្រុមឈរកំពូលតារាងគឺ ក្រសូងកាពារជាតិ លេខ២ បឹងកេតអង្គរ ចំណែកក្រុមនៅតំបន់កាត់ចោលគឺ អគ្គស្នងការដ្ឋាននរគរបាលជាតិ និង វេស្ទើនភ្នំពេញ៕

មតិយោបល់