ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ដេញចាប់បានជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទពីជនរងគ្រោះ មិនបានសម្រេច កាលពីវេលាម៉ោង៨ និង៣៩នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កតា់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ជនសង្ស័យទាំង៣នាក់នោះ ទី១ឈ្មោះ ជា ហេង ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មករសំណង់ ទី២ឈ្មោះ ឃន រ៉ាសាន់ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរបុគ្គលិកហាង និងទី៣ឈ្មោះ ទី សុខគង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់សែនសុខ ខណ្ឌសែនសុខ មុខរបរកម្មកររោងចក្រ អ្នកទាំង៣ មានសារធាតុញៀននៅក្នុងខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះ និងជនសង្ស័យ បានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ដោយជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ហើយថតឡាយតាមទូរស័ព្ទ លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនសម្រេចក៏ឮសំទ្បេងជនរងគ្រោះ ស្រែកចោរៗ ទើបកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាត ក៏ដេញតាមរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅចំនុចផ្លូវជាតិលេខ៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ដោយទ្បែកជនរងគ្រោះ ពុំបានដាក់ពាក្យបណ្តឹងឡើយ។
សម្ភារដកហូតបាន រួមមានម៉ូតូ០២គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J- 5315 មួយគ្រឿង និងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វយរៀង 1B-2257 មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់