ព័ត៌មានជាតិ

បវរកញ្ញា​ថៃ​ក៏​ស៊ីឈ្នួល​ពរ​ពោះ​ផងដែរ ក្រៅ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​

​ថៃ​៖​ការ​ពរ​ពោះ​និង​បង្កើតកូន ស៊ីឈ្នួល​នៅ​ថៃ ការលក់​មេ​ជីវិត កំពុង ក្លាយ​ជា​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង តែ​កាក់កប អាចធ្វើ​បាន​សម្រាប់ សេវាកម្ម​កើត​ស៊ីឈ្នួល​នៅក្នុង​ប្រទេស ថៃ ។ នៅពេល​ដែល​រដ្ឋាភិបាល​កំពុងតែ ចាត់វិធានការ​បោសសម្អាត​បណ្ដាញ កើត​ស៊ីឈ្នួល ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ ក្នុង​ប្រទេស​ថៃ​ក៏​បាន​លាតត្រដាង​ពី​សេវា កម្មល​ក់មេ​ជីវិត​ផងដែរ ។

​កន្លងមក​គេ តែងតែ​ចាប់អារម្មណ៍​ទៅលើ​ស្ដ្រី​ដែល​ចុះ កិច្ចព្រមព្រៀង​ពរ​ពោះ​បង្កើតកូន​ស៊ីឈ្នួល ដែល​ភាគច្រើន​ស្ដ្រី​មក​ពី​តំបន់​ជនបទ ក្រីក្រ​អាច​ទទួលបាន​ប្រាក់​រហូតដល់​ទៅ ជិត​៥​សែន​បាត ប្រហាក់ប្រហែល​១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ការ​ពរ ពោះ​បង្កើតកូន​ម្ដង ។ ប៉ុន្ដែ​នៅពេល​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ថៃ​បាន​បង្វែ​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​លក់​មេ ជីវិត កំពុងតែ​រីក​រាលដាល​ពេញនិយម នៅក្នុង​ទីផ្សា​រពរ​ពោះ​កើត​ស៊ីឈ្នួល ។​

​គូ ស្វាមីភារិយា​ដែល​មិន​អាច​មាន​កូន ឬ ប្ដី​ប្រពន្ធ​ភេទ​ដូចគ្នា​ចង់​មានកូន អាច ជ្រើសរើស​មេ​ជីវិត​របស់​មនុស្ស​ដែល ខ្លួន​ពេញចិត្ដ​ជា​បវរកញ្ញា ឬ​បុរស​សង្ហារ ណាមួយ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ស្បូន បង្ក​កំណើត​ជាមួយ​ស្ដ្រី​ដែល​ពរ​ពោះ​ស៊ី ឈ្នួល ។ ទីផ្សា​រង​ងិត​ក្នុងលារល​ក់មេ​ជីវិត​កំពុង តែ​មាន​អតិថិជន​ច្រើន​ឡើង​ពី​មួយថ្ងៃ​ទៅ មួយថ្ងៃ ដោយ​ភាគច្រើន​បាន​ដាក់លក់ នៅតាម​បណ្ដាញ​អ៊ី​ន​ធើ​ណេត គេហទំព័រ ទំនាក់ទំនង​សង្គម ។ អតិថិជន​ភាគច្រើន ជា​ជនជាតិ​បរទេស​បាន​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ទៅលើ​ជីវិត​មនុស្ស​ដែល​មាន សម្រស់​ស្រស់ស្អាត​ដូចជា​បវរកញ្ញា ដើម្បី​បានកូន​មក​មាន​សម្រស់​ស្រស់ ស្អាត​ដូចគ្នា ។​

​អ្នក​បង្ហាញ​ម៉ូដ​បុរស និស្សិត ជាទី​ពេញនិយម​សម្រាប់​ការទិញ មេ​ជីវិត​ពី​ក្រុមគ្រួសារ​នៅ​បរទេស ។ មេ​ជីវិត​ស្ដ្រី​ដែល​មាន​សម្រស់​ស្រស់ ស្អាត​ធម្មតា​មាន​តម្លៃ​ពី​២-៥​ម៉ឺន​បាត ។ តារាភាពយន្ដ​មានតម្លៃ​ប្រមាណ​៨​ម៉ឺន បាត ចំណែក​មេ​ជីវិត​របស់​បវរកញ្ញា វិញ មាន​តម្លៃ​រហូត​ដល់​១​លាន​បាត ។ ទាំងនោះ​មាន​តែ​គ្រួសារ​អ្នក​នៅ​បរទេស ដែល​មាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ ទើប អាច​ទិញ​មេ​ជីវិត​ពី​ប្រុស​ស្អាត​ស្រី​ស្អាត សម្រាប់​បង្កើត​កូន​ខ្លួនឯង ។ ប៉ុន្ដែ​សកម្មភាព​ពរ​ពោះ​បង្កើតកូន ស៊ីឈ្នួល​នៅ​ថៃ​កំពុង​តែ​ត្រូវបាន​រដ្ឋា​ភិ បាល​បោស​ម្អាត​ជា​ទ្រង់ទ្រាយ​ធំ ។​

​រដ្ឋា​ភិ បាល​យោធា កំពុង​តែ​បង្កើត​ច្បាប់​ថ្មី សម្រាប់​ដាក់ទោស​ដល់​អ្នកព​រពោះ​ក្នុង គោលដៅ​ពាណិជ្ជកម្ម (​ពរ​ពោះ​ស៊ីឈ្នួល​) ត្រូវ​ជាប់​ពន្ធនាគា​រយ៉ា​ង​តិច​១០​ឆ្នាំ ។ ករណី​ពាណិជ្ជករ​ជប៉ុន​ឈ្មោះ Mitsutoki Shigeta អាយុ​២៤​ឆ្នាំ បាន​ជួល​ស្ដ្រីថៃ​ពរ ពោះ​បង្កើតកូន​ឱ្យ​រាប់សិប​នាក់​កំពុង ប្រឈម​នឹង​ផ្លូវ​ច្បាប់​នៅក្នុង​ប្រទេស​ថៃ ។ តាម​លទ្ធផល​ស្រាវជ្រាវ​ពាណិជ្ជករ​ជប៉ុន បាន​ជួល​ស្ដ្រី​ឱ្យ​បង្កើត​កូន​ដល់​ទៅ​២១​នាក់ មិនមែន​១៦​នាក់​ដូច​ព័ត៌មាន​ពេល​ដំបូង នោះឡើយ ហើយ​បាន​បញ្ជូន​ក្មេង​ទាំង នោះ​៩​នាក់​ចេញពី​ប្រទេស​ថៃ​រួចហើយ​។ ស្ដ្រី​ដែល​ពរ​ពោះ​បង្កើតកូន​ភាគច្រើន នៅ​ប្រទេស​ថៃ ប៉ុន្ដែ​មេ​ជីវិត​វិញ មាន សញ្ជាតិ​ផ្សេងៗ​គ្នា​តាំង​ពី​ស្វីស អេ​ស្ប៉ាញ អូស្ដ្រាលី អ៊ីស្រាអែល អាមេរិក ដើម្បី បង្កាត់​ឱ្យ​កូន​មាន​រូប​សម្បត្ដិ​ស្រស់ស្អាត​៕​
2014-08-28_115606

មតិយោបល់