ព័ត៌មានជាតិ

Caroline​ ​Wozniacki​ ​និ​ង​ ​Nadia​ ​Pe​tr​o​v​a​ ​ជួ​ប​មុ​ខ​គ្នា​ក្នុ​ង​វ​គ្គ​ផ្តា​ច់​ព្រ័ត្រ​នៃ​ក​ម្ម​វិ​ធី​ ​Tournament​ ​of​ ​Champions​

កីឡាការិនី Caroline Wozniacki នឹងត្រូវទៅជួបមុខកីឡាការិនី Nadia Petrova ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃ Tournament of Champions បន្ទាប់ពីទទួលបានជ័យជម្នះកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះ។

កំពូលកីឡាករលំដាប់តារាង Caroline Wozniacki បានបង្ហាញ ទម្រង់លេងដ៏ខ្លាំងកា្លរបស់ខ្លួននៅ Sofia ដោយគ្រាប់បាល់ 6-4 និង 6-1 ក្នុងការបំបាក់ Tsvetana Pironkova កាលពីវគ្គ ៨ នាក់ចុងក្រោយនោះ ដោយប្រើពេលវេលា ១ម៉ោង និង ៣៣នាទី។

Caroline Wozniacki សម្រាប់ការជួបមុខ Nadia Petrova ក្នុងវគ្គចុងក្រោយដែលជាដំណើរលើកពាននេះដែរ ខណៈដែល Nadia Petrova យកឈ្នះលើគូរប្រកួតរបស់ខ្លួនសញ្ជាតិអ៊ីតាលី Roberta Vinci ដោយគ្រាប់បាល់ 6-7 (8-10) 6-1 និង6-4។

តើ Nadia Petrova វ័យ ៣០ ឆ្នាំរូបនេះអាចលើកពានទី ៣ នៃ WTA ឬ Caroline Wozniacki?៕

 

មតិយោបល់