កំពង់ធំ៖បុរសម្នាក់លេងផាវដូចកូនក្មេងដោយយកផាវដាក់ចូលក្នុងកំប៉ុងត្រីខដុតដើម្បីឲ្យឮខ្លាំងតែ ចៃដន្យអ្វីពេលផាវផ្ទុះដាច់ដៃម្ខាងនិងរបួសជាច្រើនកន្លែង ពាក្យចាស់លោកតែងតែពោលប្រៀនប្រដៅកូនចៅថា!រពិសដៃផ្ទៃឆ្អែត!មានន័យថាឲ្យ កូនចៅនាំគ្នាកុំនៅទំនេរឥតបានការនោះសូមឲ្យយកដៃទាំង២នេះទៅបង្ករបង្កើនផលដាំដំណាំសព្វសារពើដើម្បីបំពេញសេចក្តីត្រូវការរបស់ក្រពះឲ្យបានឆ្អែត!ចុះខុសប្លែកអ្វីចំពោះបុរសម្នាក់ឈ្មោះ ព្រំ អ៊ីម ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិចម្រេះ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភះឆ្នាំ២០១៥ នៅពេលដែលឃើញពួកក្មេងៗនាំគ្នាដុតផាវលេងនោះ!ខ្លួនក៏បានទៅទិញផាវរួចយកមកញ៉ុកចូលក្នុងកំប៉ុងដុតអោយលឺខ្លាំង។
បើតាមប្រភពពត៌មានពីស្ត្រីឈ្មោះ ហ៊ុយ សុជាតិ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់ថាប្ដីគាត់ពេលដែលឃើញក្មេងៗនាំគ្នាលេងដុតផាវនោះ!គាត់ក៏ទៅទិញផាវគ្រាប់បែក១គ្រាប់ដាក់ចូលក្នុងកំប៉ុងត្រីខដោយគិតថានៅពេលដែលវាផ្ទុះគឺមានសម្លេងខ្លាំងមិនគិតពីគ្រោះថ្នាក់ឡើយ តែពេលដែលដុតមិនទាន់ទាំងបានក្រវែងចោលផង ផាវក៏ផ្ទុះក្តាំងឡើងបណ្តាលឲ្យប្តីរបស់គាត់រងរបួស ខ្ទេចដៃឆ្វេងម្ខាង ចំខ្លួន ចំភ្លៅ ហើយក៏ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ខេត្តនៅល្ងាចថ្ងៃដដែល ក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ តែដោយសារតែអការៈដៃឆ្វេងប្តីរបស់គាត់ធ្ងន់ធ្ងរពេក!ទើបបានជាគ្រូពេទ្យបង្ខំចិត្តកាត់ដៃម្ខាងចោលដើម្បីជួសង្គ្រោះអាយុជីវិត!
ក្នុងនោះដែរអាជ្ញាធ័រក៏សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងថា!សូម កុំឲ្យយកតម្រាប់តាមបុរសខាងលើនេះឲ្យសោះ ព្រោះអ្វីដែលយើងគិតស្មានមិនដល់និងខ្វះការពិចារណាឲ្យបានល្អិតល្អន់នោះធ្វើអោយយើងជួបនិងគ្រោះថ្នាក់ តែនេះសំណាងល្អហើយដែល មិនស្លាប់បាត់បង់ជីវិត ឬក៏ត្រូវពិការភ្នែកទាំងងសខាងនោះ!ចុះបើត្រូវស្លាប់ដោយសារតែរឿងដុតផាវលេង កូន ប្រពន្ធនិងត្រូវកំព្រាបានអ្នកណារកស៊ីចិញ្ចឹម ម្យ៉ាងត្រូវបានមហាជនរឹះគន់៕
មតិយោបល់