ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក​អ៊ិ​ច​ស៊ែ​ន​ទ័​រ ពណ៌​ខ្មៅ​លា​យស​ក្រហម គ្មាន​ស្លាក​លេខ បើកបរដោយបុរសម្នាក់​ បានបុកជាមួយម៉ាក​ហុងដា​សេ៥០ គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ទ.១៧៤៧ ភព១ បើកបរដោយក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូគុបជ្រុង ស្លាប់ភ្លាមៗមួយរំពេច និងភាគីម៉ូតូអ៊ិ​ច​ស៊ែ​ន​ទ័​រ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨​ភូមិ​ចម្ការ​បុស្ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់