ព័ត៌មានជាតិ

សង្ខារមិនទៀង!.. មកធ្វើបុណ្យកឋិន បែរជាខ្យល់គរដេកស្លាប់នៅលើគ្រែក្នុងវត្តពៃស្រណ៍

កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់ បានខ្យល់គរដេកស្លាប់នៅលើគ្រែ ក្នុងវត្តពៃស្រណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ និងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវត្តព្រះពៃស្រណ៍ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ នង នីម ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។ចំណែកមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីជនរងគ្រោះខ្យល់គរ ទើបបណ្តាលឲ្យដេកស្លាប់នៅលើគ្រែក្នុងវត្តបែបនេះតែម្តង ស្របពេលដែលមកចូលរួមបុណ្យកឋិននៅវត្តនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់