ព័ត៌មានជាតិ

បរិភោគ​វីតាមីន​បេ ជាប្រចាំ​កាត់បន្ថយ​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​៧​ភាគរយ​

លោក Newswise ប្រាប់ឲ្យដឹង​ថា​ការទទួលទា​ន់វីតា​មីន​បេ​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ជំងឺ​ដាច់​ស​សៃឈា​មនៅ​ក្នុង​ខួរក្បា​លបាន ៧ ភាគរយ​។​
​តាម​ការ​ពិសា​ធន៍​បង្ហាញថា នៅពេលដែល​មនុស្ស​ម្នាក់​ទទួលទាន​វីតាមីន​បេបាន​ទៀងទាត់​អាច​កាត់បន្ថយ​គ្រោះថ្នាក​នៃ​ការ​កើត​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​។ ទោះជា​យ៉ាងណា​ក៏ដោយ​អ្នករស់នៅ​ស្អាត គួប​ផ្សំ​ជាមួយនឹង​ការបរិភោគ​វីតាមីន B ជាប្រចាំ​អាច​ប្រឈមមុខ​នឹង​ជំងឺ​នេះ​ទាប​ជាង​អ្នក​ដែល​រស់នៅ​ធម្មតា​។​
Vitamin-B-Supplements-Reduce-Stroke-Risk-Evidence-Suggests
​អ្នកស្រាវជ្រាវ​បាន​ផ្តល់​ដំបូលន្មាន​ថា​វីតាមីន B មាន​ប្រសិទ្ធិភាព អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​គឺ​អាស្រ័យ​ទៅលើ​កត្តា​សុខភាព​របស់​បុគ្គល​ម្នាក់ៗ​ផងដែរ​។ ដូច្នេះ​ហើយ​មនុស្ស​ដែល​មាន​ជំងឺ​សំពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​តំរងនោម ឬ​ជំងឺ​ផ្សេង​ទៀត​គួ​តែ​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុន​នឹង​ចាប់ផ្តើ​ទទួលទាន់​វីតាមមីន B ៕

មតិយោបល់