សៀមរាប: កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចសម្រាប់អនុវត្តន៍ របស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាព ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិលោក ទៀ សីហា នៃគណៈអភិបាលខេត្តសៀមរាប។
នៅក្នុងឪកាស ធ្វើសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចសម្រាប់អនុវត្តន៍នេះ ក៏មានប្រារព្ធពិធីបំពាក់ស័កិ្ក និងប្រកាសផ្លាស់ប្តូរតួនាទី មន្ត្រីនគរបាល សរុបចំនួន ៩៨នាក់ ពាក់មេដាយសរុប ៣០នាក់ មេដាយការងារថ្នាក់មាស ១០រូប មេដាយការងារថ្នាក់ប្រាក់ ១០រូប មេដាយការងារថ្នាក់សំរិទ្ធ ១០រូបផងដែរ ហើយពិធីនោះក៏មានការប្រកាសតែងតាំងអធិការក្រុងសៀមរាប លោកវរនីយ៍ត្រី ណុប សារ៉ាក់៕
មតិយោបល់