យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ពីថ្ងៃទី២០ខែតុលាដល់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញCargoនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងខេត្តព្រះសីហនុដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោសារីបុត្រសត្យានាយករងមន្ទីរនិងមានការសម្របសម្រួលពីលោកសឿនមុនីរ័ត្នព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវស៊ើបអង្កេតនិងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជាទៅញូហ្ស៊ីលែននិងអូស្ត្រាលីដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ចំនួន៣លើកជាបន្តបន្ទាប់នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុចាប់ខ្លួនជនសង្ស័យចំនួន៣នាក់និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប២៥៤៩,៧៧ក្រាមលទ្ធផលរួមមានដូចខាងក្រោម៖
លើកទី១៖នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នៅចំណុចឃ្លាំងទំនេញ(Cargo)នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៨៥,៣២ក្រាមដោយលាក់បង្កប់ក្នុងដំបង២កំណាត់។
លើកទី២៖នៅថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចឃ្លាំងទំនេញ(Cargo)នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១២៩៥,៦៧ក្រាមដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូបឈើ២ព្រះអង្គ។
លើកទី៣៖នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចក្រុមហ៊ុនIALផ្ទះលេខ១៦បេផ្លូវសូនីសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់៖
១-ឈ្មោះលឿងសៀងហៃភេទប្រុស)កើត១៩៨៩ជនជាតិខ្មែរ(អ្នកផ្ញើគ្រឿងញៀន)
២-ឈ្មោះឈុនម៉ារ៉ាឌីភេទប្រុសកើត១៩៩៥ជនជាតិខ្មែរ(អ្នកផ្ញើគ្រឿងញៀន)។
ចាប់យកវត្ថុតាង:គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់:១០៤៨,៤៨ក្រាមលាក់បង្កប់ក្នុងរូបបដិមាក៤អង្គ:ព្រះកេស១.ព្រហ្ម២.រូបព្រះបាទជ័យវរ្ម័ន១។
លុះនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០យើងបន្តការស្រាវជ្រាវកំណត់បានមុខសញ្ញាមេក្លោង១នាក់និងឈានទៅចាប់ខ្លួនឈ្មោះCHENKEXIភេទប្រុសជនជាតិចិនកើត១៩៨១កាន់លិខិតឆ្លងដែនលេខEB2396631ស្នាក់នៅក្នុងបន្ទប់២០៥អាផាត់មិនវិមាឯករាជ្យផ្លូវ១២៤សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុនិងចាប់យកវត្ថុតាងបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១២០,២៧ក្រាមបន្ថែមទៀតដោយលាក់បង្កប់ក្នុងចម្លាក់ឈើរូបដំរី២រូបនិងដំបងឈើ២កំណាត់៣គូរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញបន្តតាមនីតិវិធី៕
មតិយោបល់