ព័ត៌មានជាតិ

​ក្មេងស្រីម្នាក់ជិះម៉ូតូចូលគន្លងផ្លូវរថយន្ត ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់!

ព្រៃវែង: នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់​រងរបួសធ្ងន់ នៅ លើផ្លូវខេត្តលេខ៣១.១០ ​ភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក​លេខ1CL-3998 ជិះដោយឈ្មោះ ឃន ធា ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្ចាយអន្ទរ ខេត្តព្រៃវែង បើកបរពីត្បូងទៅជើង ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស (ប្រភេទបែនដឹកដី) ស្លាកលេខ ខេមរភូមិន្ទ01.4-7182 បើកដោយឈ្មោះ ប៉ិន ម៉ាញ ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិតឹងពោន ឃុំពាម ស្រុក សាមគ្គីមានជ័យ ខេតកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង បានបុកម៉ូតូខាងលើដែលបំពានគន្លងផ្លូវ ចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសអ្នកបើកម៉ូតូតែម្តង​។ ជនរងគ្រោះ​ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីពេទ្យភ្នំពេញ។

មូលហេតុ ​ម៉ូតូ​បំពានគន្លងផ្លូវ​ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងឃាត់​ខ្លួនអ្នកបើកបរ រួមទាំងម៉ូតូនិងរថយន្ត​យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអន្ទរ៕

មតិយោបល់