សៀមរាបៈ បើតាមសមត្ថ បានឲ្យដឹងថា នៅវេលាម៉ោង ១០ ព្រឹកនៅថ្ងៃទី១៦ ខែតុលានេះ បានប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ត្រូវបានគេរំលោភរួច ហើយរឹតកសម្លាប់ ដោយមានរាងកាយអាក្រាត នៅចំណុចក្នុងព្រៃសហគមន៍ពពេល ក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ។
ជនរងគ្រោះ ឈ្មោះ ស៊ីវ សុធារី (ហៅ ក្រិល) ភេទស្រី អាយុ ១៥ឆ្នាំ ទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ។ ចំណែកឪពុកសាកសព ឈ្មោះ ស៊ីវ ធឿន ភេទប្រុក អាយុ៦២ឆ្នាំ នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម និងម្តាយ ស្លាប់ រស់នៅភូមិ ឃុំដូចគ្នា ៕
មតិយោបល់