កំពង់ស្ពឺៈ ក្រុមក្មេងទំនើងបង្កការអុកឡុកក្នុងមូលដ្ឋានក្រុងច្បារមន និងស្រុកសំរោងទង ត្រូវបានកងកម្លាំងនគរបាល ធ្វើការឃាត់បង្រ្កាបបានជាបន្ដបន្ទាប់។
ជាក់ស្តែងនៅថៃ្ងទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលអធិការដ្ឋានស្រុកសំរោងទងឃាត់បានចំនួន២គ្រឿង នៅលើផ្លូវលេខ១៣០ ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ១-ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ1GM-5797 ជារបស់ឈ្មោះ សៅ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២-ម៉ាក MSX ពណ៌ផ្កាឈូក គ្មានស្លាកលេខ ជារបស់ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង បញ្ជូនមកអធិការដ្ឋានដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
នាថៃ្ងអាទិត្យទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលាខេត្តកំពង់ស្ពឺ កម្លាំងនគរបាលចរាចរណ៍បានឃាត់ម៉ូតូ១គ្រឿងម៉ាក Exciter ពណ៌ក្រហម គ្មានស្លាកលេខ បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេសលាន់ឮខ្លាំង ជនសង្ស័យជាម្ចាស់ម៉ូតូ ដែលមានចរិតឫកពាថ្លៃជាងសំរាមបន្ដិច មិនព្រមសហការជាមួយសមត្ថកិច្ច ថែមទាំងគំរាមសមត្ថកិច្ចនគរបាលថាប្រយ័ត្នអស់បុណ្យស័ក្តិ នៅថៃ្ងក្រោយព្រោះតែចាប់ម៉ូតូរបស់គេ។
បច្ចុប្បន្ននគរបាលបានឃាត់ខ្លួនព្រមទាំងម៉ូតូបានយកមករក្សាទុកបណ្ដោះអាសន្នរង់ចាំការអន្ដរាគមន៍ដើម្បីដោះលែង នៅការិយាល័យនគរបាលចរាចរណផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ៕
មតិយោបល់