ភ្នំពេញៈ នារីរូបស្រស់២នាក់ បានធ្វើដំណើរដោយរថយន្ដមួយគ្រឿងម៉ាកព្រុស ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង និងធ្លាយបុករះសម្ភារៈក្នុងផ្ទះមួយចំនួនរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរជួសជុលម៉ូតូនៅជាប់ផ្លូវ ព្រមទាំងសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ នារី២នាក់ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិនាំចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់