ព័ត៌មានជាតិ

ហ៊ីណូពន្លះហុងដាឌ្រីមបណ្តាលឲ្យរងរបួស២នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង មុខផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រវាងរថយន្តមួយគ្រឿងម៉ាក ហ៊ីណូ(Hino) ពណ៌ស សន្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ3A-3374 បើកបរដោយឈ្មោះ បាំង រុំ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិវាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បុកប៉ះជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា(Honda)C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1B-6866 ជិះគ្នាពីរនាក់បើកបរដោយឈ្មោះ សឿន ស្រីវី ភេទស្រី អាយុ ១៩ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ នាវ ប៊ូលីន ភេទស្រី អាយុ ៥៧ឆ្នាំ ទីលំនៅក្រុម៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកវត្ថុតាងរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយបន្ត៕

 

មតិយោបល់