ព័ត៌មានជាតិ

Liverpool ប្រាប់ចង់បានតែ Dortmund ឆ្លើយតប ថានឹងមិនលក់ Bellingham ឡើយរដូវក្តៅក្រោយនេះ

បរទេស៖ កីឡាករឆ្នើមវ័យក្មេងរបស់អង់គ្លេស Jude Bellingham ប៉ុន្មានថ្ងៃនេះបានក្លាយទៅជាប្រធានបទដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកតាមដានព័ត៌មានបាល់ទាតពីព្រោះថាក្លឹបហង្សក្រហម Liverpool បានបង្ហើបអំពីដំណឹងដ៏ល្អដែលគ្រោងនឹងនាំយកកីឡាកររូបនេះមកអង់គ្លេសវិញ។

Bellingham បច្ចុប្បន្នកំពុងលេងឲ្យ Borussia Dortmnd ប៉ុន្តែទោះបីជានៅសល់កុងត្រាវែងទៀតក្តីប៉ុន្តែ Liverpool បានបញ្ជាក់ថានឹងចំណាយលុយបំបែកកំណត់ត្រាក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំរូបនេះមកអង់គ្លេសវិញឲ្យបាន។

ជាការឆ្លើយតប Dortmund បានចេញមកអះអាងថាក្លឹបគ្មានផែនការក្នុងការលក់កីឡាកររូបនេះចេញវិញឡើយនៅរដូវក្តៅក្រោយទាំងដែលកីឡាកររូបនេះក៏កំពុងទាក់ទាញ់ចំណាប់អារម្មណ៍ក្លឹបធំផ្សេងទៀតដូចជា Chelsea, Man UTD, Man City៕

មតិយោបល់