កោះកុងៈ នៅវេលាម៉ោហ១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ធ្លាក់ទឹកលង់ស្លាប់ នៅចំណុចភូមិ-ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
តាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា នៅពេលដែល គាត់យកបង្គារទៅហាលនៅផ្ទះអ្នកជិតខាង ស្រាប់តែកូនប្រុសរបស់គាត់បានដើរទៅតាមក្រោយ កូនប្រុសរបស់គាត់មានឈ្មោះ ណាត ចំណាន ភេទប្រុស អាយុ២ឆ្នាំ នៅពេលដែលគាត់ដើរត្រលប់មកវិញក៏ប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្ន សពរងក្មេងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់