ព័ត៌មានជាតិ

រថយន្តកុងតាន័រ បើកបុករថយន្ត RX400H ពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក Lexus 400H ពាក់ផ្លាកលេខភ្នំពេញ 2AP-0396 បានធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ខណ:ដែលកំពុងបើកបរសុខៗ ស្រាប់តែមានរថយន្ត ប្រភេទសណ្តោងទូកុងតាន័រ ពាក់ផ្លាកលេខភ្នំពេញ 3A-4563 មកពីក្រោយបុកគូទរថយន្ត lexus ខាងលើ បណ្តាលឲ្យរងការខូចខាតតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ដោយមានតំណាងរថយន្តធុនធំ មកធ្វើការដោះស្រាយ ទើបភាគីទាំងសងខាង បើករថយន្តដាក់អែបខាង ដើម្បីដោះស្រាយគ្នាបន្ត៕

មតិយោបល់