ភ្នំពេញៈ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានកាបញ្ជាផ្ទាល់ពីលោក សុខ ហេងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យលោកជិន រតនៈ អធិការងខណ្ឌទួលគោកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់បាន ដឹកនាំកម្លាំងខណ្ឌចុះទៅ មានវិធានការក្តៅទៅ លើហាងផឹកស៊ី យីហោ១០៣ អាន់ឆ័រ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង។
ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកស៊ី ចតរថយន្តក៏ដូចជាម៉ូតូ គ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ជាពិសេសចតនៅមុខអធិការដ្ឋាននគរបាលខណ្ឌតែម្តង ធ្វើឲ្យសមត្ថកិច្ចរកកន្លែងផ្លូវចេញចូលមិនចង់មាននិងមានសំឡេងខ្លាំងៗរំខានដល់សមត្ថកិច្ចរកធ្វើការមិនបាន។
ចំណែកប្រជាលរដ្ឋបានរិះគុណទៅលើហាងផឹកស៊ីនៅចំណុចទីតាំងខាងលើបានចតរថយន្តនិង ម៉ូតូគ្នានសណ្តាប់នៅតាមដងផ្លូវបង្កឲ្យមានកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើនៅតាមដងផ្លូវ និងបង្កឲ្យមានសំឡេងខ្លាំងៗរកតែដេកពួនមិនបាន។
បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់និងបានអប់រំណែនាំរួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។ចំណែកម្ចាស់ទីតាំងខាងលើសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាណែនាំនិងផ្តិតមេដៃកុំឲ្យមានលើកក្រោយទៀត៕
មតិយោបល់