តាកែវៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ៥០នាទីយប់ លើផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8107 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត ដឹកស័ង្កសីកងលាត ខណៈមកដល់ចំណុចខាងលើរេចង្កូតធ្លាក់ផ្លូវក្រឡាប់រថយន្ត បណ្ដាលឲ្យអ្នករួមដំណើរម្នាក់អាយុប្រហែល ៣០ ឆ្នាំ ស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង កត់កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចំណែកសពកំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
សូមបញ្ជាក់ករណីខាងលើនេះ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅមិនទាន់រកសាច់ញាតិឃើញនៅឡើយទេ បើបងប្អូនស្គាល់សូមទំនាក់ទំនងទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៕



មតិយោបល់