ព័ត៌មានជាតិ

អាសូរណាស់! បុរសជាកម្មករសំណង់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅក្រុងតាខ្មៅ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសជាកម្មករសំណង់ម្នាក់ បានជិះម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលា០៦ និង៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមន្ទីរពេទ្យបង្អែតជ័យជម្នះ ស្ថិតនភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

ជនរងគ្រោះឈ្មោះ ពៅ ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់) មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារអការរ:ធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង នៅវេលាម៉ោង ១២ និង៣១នាទីឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់