Post News Media ព័ត៌មានជាតិ សូមមេត្តាជៀសឲ...

សូមមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាព និងអនាគតភ្លឺស្វាង

បាត់ដំបង: កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ នគរបាលស្រុកសំពៅលូន បង្រ្កាបនិងឃាត់​ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន០២នាក់ ក្នុងមូលដ្ឋាន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំង​ ឃុំសន្តិភាព​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង។

ជនសង្ស័យទី១.ឈ្មោះ ហ៊ួយ សុគន្ធដេត ហៅ (ដេត) ភេទប្រុសអាយុ​ ៣១​ ឆ្នាំ និងទី២.ឈ្មោះ នាង សុគុណ ភេទប្រុស អាយុ ២៥ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅបណ្តោះអាសន្ន ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទ (យ៉ាម៉ា WY) ចំនួន ០៨ គ្រាប់ ថ្នាំញៀនម្សៅសថ្លា (ម៉ាទឹកកក ICE) ចំនួន ០៨ ថង់។

បច្ចុប្បន្នជនសង្ស័យទាំង០២ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងក​សាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕