ព័ត៌មានជាតិ

អត់ទាន់បានរួមរ័ក្សផងបានត្រឹមឡើងឱបពោបពីលើ ទីបំផុតតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាព្រៃស

ភ្នំពេញៈ បុរសម្នាក់ រងការចោទប្រកាន់ពីនារីវ័យក្មេង ជាកូនឈ្នួល ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ហើយត្រូវបាននារីរងគ្រោះប្តឹងប៉ូលិសចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងមកនៅ ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីនាំខ្លួនបន្តសាកសួរនៅផ្នែកជំនាញទៅតាមនីតិវិធី ហើយបញ្ជូនបន្តទៅតុលាកា ក្រុងភ្នំពេញ ទីបំផុតត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់ដាក់បន្ទុកជាផ្លូវការហើយ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយក្រោមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ។

ជនជាប់ចោទមានឈ្មោះ ថៃ សិទ្ធ អាយុ៤០ឆ្នាំ មុខរបរ ថៅកែលក់បាយ កាហ្វេ ក្នុងភូមិខាងលើ មានប្រពន្ធឈ្មោះ ឯល ធា អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរដូចគ្នា មានកូនប្រុសចំនួន៣នាក់ ក្នុងបន្ទុក រស់នៅក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកដើមបណ្តឹងជាជនរងគ្រោះ មានឈ្មោះ ហ។ណ.វ អាយុ១៧ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅផ្ទះកើតហេតុ ទើបមកស្នាក់នៅបាន៣ថ្ងៃ មានស្រុកកំណើត ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ នារីរងគ្រោះ មានឪពុកម្តាយ ជាកសិករ រស់នៅឯស្រុកកំណើត មានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នារីរងគ្រោះ ជាកូនទី២ ។

គួររំលឹកផងដែរថាជនជាប់ចោទ បានធ្វើសកម្មភាពចាប់ឱបពោប ស្ទាបអង្អែល កេរ្តិ៍ខ្មាស់នារីរងគ្រោះ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧កន្លងមក នៅបន្ទប់លើផ្ទះ របស់ជនជាប់ចោទ ខណៈដែលប្រពន្ធទៅផ្សារបាត់ ។

ប្រភពដដែលបានបន្តប្រាប់ភ្នាក់ងារPost Newsថា ក្រោយពីទង្វើររបស់ថៅកែប្រុសបែបនេះ ក៏បានរៀបរាប់ប្រាប់ថៅកែស្រី បែជាលោកថៅកែស្រីហារស្តីជេរបន្ទោស ចោទថាសម្តីនាងស្រី ចង់ប្តឹងរកលុយទៅវិញ នៅតែអួតថាប្តីខ្លួនជាមនុស្សល្អ ទើបនាងរងគ្រោះខឹងរត់ទៅប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

ជនជាប់ចោទក្រោយពី នគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាកា ទីបំផុតត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចេញដីកា៧៨៦២ ដ.ព.ស ចុះថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៧ ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ចេញដោយ លោក កើត សាំង ចៅក្រមសើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ៕

https://youtu.be/9w2gDH9Kb7U

មតិយោបល់