ព័ត៌មានជាតិ

ករណី ឃាតកម្មគិតទុកជាមុនរយះពេលប្រហែលតែ២២ម៉ោងត្រូវសមត្ថកិច្ចតាមឃាត់បាន

ព្រះវិហារ: ករណី ឃាតកម្ម គិតទុកជាមុនរយះពេលប្រហែលតែ ២២ម៉ោង និង១៥នាទី (៨និង១៥នាទី ថ្ងៃ ទី ១០ ខែ១២ ឆ្នាំ២០២១ដល់ ៤និង០០នាទី ថ្ងៃ ទី ១១ខែ១២ឆ្នាំ២0២១ ដោយអនុវត្ត តាម បញ្ជា ដឹក នាំ ផ្ទាល់ ពីលោកសួស សុខដារ៉ា ស្នងការ នគរបាលខេត្ត បញ្ជាឱ្យ កម្លាំង ជំនាញ ព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ត សហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក គូលែន ចុះបេីកការស្រាវជ្រាវ ស៊ើបអង្កេត ករណី ឃាតកម្ម គិត ទុក ជា មុន ឈានទៅដល់កំណត់មុខ សញ្ញា និងបាន ធ្វើ ការ នាំខ្លួនមុខសញ្ញានោះ ចំនួន ០១ នាក់ ឈ្មោះ ភោគ មើន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងធ្វើ ការដកហូតបាន អាវុធកែច្នៃ ( កាប៊ិន ) ចំនួន ០១ ដើម ។
តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទ ប្រុស កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ពិតប្រាកដមែន ។
មូលហេតុ : គំនុំ ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

 

មតិយោបល់