មណ្ឌលគិរីៈ លោកវរៈសេនីយ៍ឯកលោក កាន់ ពេញ អធិការគរបាលក្រុងសែនមនោរម្យ បានប្រាប់ Post News ថា មានករណីលួចដោយហិង្សា បង្កទ្បើងដោយជនបរទេសម្នាក់ កាលពីវេលាម៉ោង ១១និង៤៦ នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស បានវាយយកម៉ូតូរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ រួចជិះយកទៅផ្ទះជួលរបស់ខ្លួន ដោយដោះយក
គ្រឿងរបស់ម៉ូតូចេញ ក្នុងគោលបំណង កុំឲ្យម្ចាស់រកឃើញ។
ជនសង្ស័យឈ្មោះ គ្រីស្តូហ្វើ អាលិចសែនឌ័រ (Christopher Alexender) ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិអាល្លឺមង់ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
កាន់លិខិតឆ្លងដែនលេខ C4KX801XC។
តាមការធ្វើតេស្តទឹកនោម បង្ហាញថា ជនសង្ស័យខាងលើ មានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច ត្រូវបាននាំខ្លួនមក
ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់