កណ្តាលៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បង្ក្រាបល្បែងស៊ីសងតាមដងផ្លូវជាតិលេខ២១ ដោយបំបែកសំបុកកន្ទុយលេខ៣កន្លែង និងឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង២:០០រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុច ភូមិព្រែកប៉ុក ភូមិចុងព្រែក និងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមានៈ ទី១ឈ្មោះ ម៉ឺន វិន័យ ភេទស្រី អាយុ៤១ ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ។ ទី២-ឈ្មោះ សិន ទី ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុក កោះធំ ខេត្កណ្ដាល។ ទី៣-ឈ្មោះ ទ្រី សុង ភេទស្រី អាយុ៤៥ ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅៗភូមិចុងព្រែក ឃុំព្រែកស្តី។
ប្រភពបន្តថា យោងតាមការសាកសួរ ឈ្មោះ ម៉ឺន វិន័យ និងឈ្មោះ ទ្រី សុង គឺបានសារភាពថា ខ្លួនបានកត់កន្ទុយលេខពិតប្រាកដមែន ហើយខ្លួនបានកត់យកទៅឲ្យឈ្មោះ គត ហ៊ត ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្តាល។ ចំណែកឈ្មោះ សិន ទី សារភាពថា ខ្លួនពិតជាបានកត់កន្ទុយលេខពិតប្រាកដមែន ហើយខ្លួនកត់ស៊ីសងខ្លួនឯង ពុំបានកត់ឲ្យអ្នកណាឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនខ្លួនរួមទាំងវត្ថុតាងផ្សេងៗ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕






មតិយោបល់