ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សារធាតុញៀន ៤កញ្ចប់ ត្រូវបានសមត្ថកិច្ចចាប់បាន និងឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ: កិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់ ចាប់ខ្លួនដោយជនល្មើសម្នាក់ ដកហូតគ្រឿងញៀន ម៉ាទឹកកក ០១ធំ តូច០២កញ្ចប់ និងយ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូក០១កញ្ចប់តូច ចំណុចផ្លូវលំភូមិ ត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី ០៣ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥និង២០នាទី។

ប្រភពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនល្មើសឈ្មោះ ផូ សុខភន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃតាអូក ឃុំរការកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន ម៉ាទឹកកក ០១ធំ តូច០២កញ្ចប់ និងយ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូក០១កញ្ចប់តូច ដែលមានតំលៃ២០ម៉ឺនរៀល, ថង់សំរាប់វេចខ្ចប់ មួយចំនួន សរុប០៤កញ្ចប់, ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាក Metphone, ម៉ូតូម៉ាកហ្ស៊ុយសូគីពាក់ផ្លាកលេខភ្នំពេញ 1FG-2920។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ តាមរយ:ទូរស័ព្ទថា មានមុខសញ្ញាមកចែកចាយថ្នាំញៀន នៅចំណុចកើតហេតុខាងលើទើប កម្លាំងជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពើក ទើបឈានទៅដល់ការឃាត់ខ្លួន បានមុខសញ្ញាម្នាក់ រកឃើញថ្នាំញៀនចំនួន០៤ កញ្ចប់ជាប់ហ្នឹងខ្លួន។

តាមចម្លើយសារភាព របស់ជនល្មើសប្រាប់ថា ខ្លួនទៅទិញនៅបឹងកំប្លោក មុខពេទ្យលោកសង្ឃ ក្រោយពេលសាកសួររួចរាល់ ជនល្មើសត្រូវបាន កសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-03_19-07-16 photo_2016-05-03_19-07-13 photo_2016-05-03_19-07-14 photo_2016-05-03_19-07-12 photo_2016-05-03_19-07-11 photo_2016-05-03_17-50-58

មតិយោបល់