ពោធិ៍សាតៈ លោកមេប៉ុស្តិ៍ស្នាមព្រះ បានប្រាប់Post News ថា កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន
ករណីបុរសម្នាក់ទៅកាប់ឈើធ្នុងនៅក្នុងចម្ការ ស្រាប់តែរលំសង្កត់លើខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្នោះ អ៊ូ ណូក ភេទប្រុស អាយុ៦១ឆ្នាំ (ជានិវត្តន៍ជន)មានកូន៤នាក់ រស់នៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់