ព្រះសីហនុៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នាពេញទំហឹង បង្កការខូចខាតយ៉ាងដំណំតែម្តង ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែករណីនេះមិនបណ្តាលឲ្យមានអ្នកណារបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ៕
មតិយោបល់