កំពង់ស្ពឺៈ ជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋ សហការជាមួយព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ដកហូតបានទាំងកាំភ្លើង គ្រាប់កាំភ្លើង ដាវ រួមនិងវត្ថុតាងមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិត្រពាំងខ្យង ឃុំទួលអិល ស្រុកបរសេដ្ឋ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១ឈ្មោះ ណាំ សែ ភេទប្រុស អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ ឈុំ រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៣ឈ្មោះ នួន គឹមហៃ ហៅរ៉ាវុធ ភេទប្រុស , ទី៤ឈ្មោះ ផន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ, ទី៥ឈ្មោះ ហៃ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ , ទី៦ឈ្មោះ លុន វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ និងជនសង្ស័យទី៦.ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធមួយដើមម៉ាក K59 មានគ្រាប់ចំនួន១៧គ្រាន់ និងបង់ចំនួន២ ,ឧបករណ៍សម្រាបធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ និងឧបករណ៍ឆ្កឹះសោមួយចំនួន , កូនពូថៅមានស្រោម១ , ដាវ១ដើម , កូនកាំបិតកៃ១ និងកូនសោ២ចង្កោម។
ពេលនេះជនសង្ស័យទាំង៧នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់