អ្នកចាត់ការទូទៅ ក្លិបបិសាចក្រហមទើបតែងតាំងថ្មី ដែលនឹងមកកាន់នៅរដូវកាលក្រោយ លោក Louis Van Gaal បានទទួលស្គាល់ថាការជំរុញ ឲ្យក្លិបត្រឡប់មកកាន់កំពូលតារាង បាល់ទាត់អង់គ្លេស នឹងក្លាយជាកិច្ចការដ៏ធំសម្បើម ។
លោក Louis Van Gaal បានប្រាប់ RTL Late Night នៅសប្តាហ៍នេះថា “ការនាំបិសាចក្រហមមកកាន់តារាង លេខរៀងទី ១ ឲ្យឆាប់រហ័សឡើងវីញ ទៅតាមលទ្ធផលដែលធ្វើបានយ៉ាងឆាប់រហ័ស ទាល់តែក្លិបនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Sir Alex Ferguson ” ។ លោកបានបន្តថា វាជាបញ្ហាដ៏ធំណាស់ សម្រាប់លោក ប៉ុន្តែជាបញ្ហាប្រឈមដ៏ អស្ចារ្យ ព្រោះថាបិសាចក្រហមគឺជាក្លិបដ៏ធំ ក្នុងពិភពលោក ៕
មតិយោបល់