ព័ត៌មានជាតិ

រថយន្តដឹកដែក ក្រុមហ៊ុនH.C បុករថយន្ត១គ្រឿងខ្ទេចផ្នែកខាងក្រោយ និងកិនម៉ូតូមួយគ្រឿងជាប់ក្រោមរថយន្ត

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកដែករបស់ក្រុមហ៊ុនH.C (H45) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1921 បានបុករថយន្តម៉ាករេហ្វ័តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-4685 បណ្តាលឲ្យខ្ទេចគូទខាងក្រោយបែកកញ្ចក់ និងបុកកិនជាប់ពីលើម៉ូតូមួយគ្រឿងទៀតម៉ាកPCX ស្លាកលេខ ភ្នំពេញ 1GI-3240 បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង២៤នាទីល្ងាច​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់