ព័ត៌មានជាតិ

ឆក់ទូរសព្ទចេញពីហាង ត្រូវសមត្ថកិច្ចដេញចាប់ ភ័យពេករត់ចោលម៉ូតូ!​​

​កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានធ្វើការដេញចាប់ជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទនៅ​​ហាងទូរសព្ទមួយកន្លែងនៅក្នុងផ្សារត្រពាំងក្រឡឹង រួចជនសង្ស័យបានផ្តួល​រត់ចោលម៉ូតូទៅបាត់ នៅ​ផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​​​ម៉ូតូជនសង្ស័យម៉ាក​ម៉ាក​SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​1AQ-1808។ ម្ចាស់ ហាងលក់ទូរស័ព្ទដៃ មានឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាត់ទូរសព្ទ២គ្រឿងម៉ាកOPPO​។​​

ចំពោះករណីនេះ ​ម៉ូតូជនសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ យកទៅរក្សាទុក ដើម្បីស្វែងរកជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់