ភ្នំពេញៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះលេខ៧៨ ផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីបុរសម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
អ្នកស្លាប់មានឈ្មោះ អ៊ីង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ហើយមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រសម្រាប់ដាប់បេតុងមួយគ្រឿង និងជណ្ដើរដេកមួយ ទៅដាប់ជញ្ជាំងថ្មដើម្បីសម្រាប់តបង្កប់ខ្សែភ្លើង នៅឯជាន់ទី១តែម្នាក់ឯង ដោយបាត់បុរសរងគ្រោះយូរពេក និងស្ងាត់មិនឮសម្លេងអ្វីសោះក៏មើល ទើបឃើញជនរងគ្រោះបានដេកដួលទៅនិងដីជាប់ជាមួយនឹងជណ្តើរដេក រួមទាំងម៉ូទ័រដាប់បេតុងជាប់នឹងខ្លួនស្លាប់តែម្តង។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះក៏ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់