បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Spurs លោក Antonio Conte បានធ្វើការរិះគន់ចំៗទៅលើយុទ្ធសាស្ត្រនៃការដោះដូររបស់ក្លឹបដែលវាកំពុងបានធ្វើឲ្យមានកម្លាំងរបស់ក្រុមចុះខ្សោយជាបន្តបន្ទាប់។
ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងមួយនេះបានចុះហត្ថលេខាទិញកីឡាករបានតែ២នាក់ប៉ុណ្ណោះកាលពីខែមករាកន្លងមកពីក្លឹប Juventus គឺកីឡាករ Rodrigo Bentancur និងកីឡាករ Dejan Kulusevski។
លោក Conte បានបញ្ជាក់ថាក្រុមរបស់លោកមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយជាពិសេសនៅពេលដែលក្លឹបបានអនុញ្ញាតិឲ្យ Dele Alli ចាកចេញទៅ Everton ដោយមិនមានតម្លៃខ្លួនកីឡាករ Ndombele ទៅ Lyon ហើយ Celso និង Gil ខ្ចីជើងទៅ Villareal និង Valencia ៕
មតិយោបល់