ព័ត៌មានជាតិ

ទាំងមេ និងម្ចាស់ ឃាត់ជាប់ទាំង២ (អាប៉ោង)

កណ្តាល: សមត្ថកិច្ចចុះករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី ចំណុចភូមិ បាង ឃុំ ដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឃាត់ជនសង្ស័យ០៣នាក់
១.ឈ្មោះ សុខ សាន ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ ទីលំនៅភូមិ បាង ឃុំ ដេីមឬស្ស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ហង់ ឆៀង ភេទប្រុសអាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ ទីលំនៅភូមិបាង ឃុំដេីមឬស្ស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
៣.ឈ្មោះ ព្រីង លន់ ភេទ ប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅភូមិ បាង ឃុំ ដេីមឬស្ស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល (ឃាត់ ខ្លួន )។
វត្ថុតាងចាប់យក៖
១.មេអាប៉ោង ០២គ្រាប់
២.ចានបាញ់អាប៉ោង០១
៣.ចានទ្រ ០១
៤.គម្របចាន់អាប៉ោង ០១
៥. កម្រាល សំរាប់ចាក់អាប៉ោង ០១
៦.លុយខ្មែរ ១.៥០០រៀល។

នៅថ្ងៃកើតហេតុកម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយប៉ុស្តិ៍ ដេីមឬស្ស បានចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់(អាប៉ោង) នៅចំណុច ភូមិ ឃុំ កេីតហេតុ ពេលបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ចំណែកអ្នកលេងផ្សេង
ទៀតបានរត់គេច ខ្លួនអស់ ។ សមត្ថកិច្ចបានបញ្ជូនវត្ថុងតាង និងជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការនីតិវិធី៕

 

មតិយោបល់