ព័ត៌មានអន្តរជាតិ

លោកស្រី មឺគែល អំពាវនាវឲ្យបង្កើតកងទ័ពអឺរ៉ុបជាក់លាក់នាពេលខាងមុខ ខណៈលោក ត្រាំ ហៅវាថាជាការប្រមាថយ៉ាងខ្លាំង

អាល្លឺម៉ង់ៈ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានកងទ័ពអឺរ៉ុប ជាក់លាក់នាពេលអនាគត ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណើបែបនេះ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងទៅកាន់សហភាពអឺរ៉ុបស្តីពីទស្សនវិស័យរបស់លោកស្រី សម្រាប់អនាគតនៃទ្វីបអឺរ៉ុប លោកស្រី មឺគែល បានអំពាវនាវឲ្យមានក្រុមប្រឹក្សាសន្តិសុខអឺរ៉ុបមួយ ដែលនឹងផ្តោតសំខាន់លើគោលនយោបាយការពារជាតិ និងសន្តិសុខនៅលើទ្វីបនេះ។

ដោយការលើកទ្បើងរបស់លោកស្រី បាននកើតឡើងនៅពេលដែលលោក ត្រាំ បានចំអកម្ដងហើយម្ដងទៀតដល់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានស្នើសុំឲ្យមានការបង្កើតកងទ័ពអ៊ឺរ៉ុប ខណៈសំណើមួយនេះ បានធ្វើឲ្យរដ្ឋាភិបាលវ៉ាស៊ីនតោនព្រួយបារម្ភថា វាអាចជះឥទ្ធិពលដល់សម្ព័ន្ធភាពណាតូ៕

មតិយោបល់