តាកែវៈ បុរសម្នាក់ស្លាប់ភ្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីបុករថយន្តដែលថតនៅលើទ្រូងផ្លូវពីក្រោយ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ លើដងផ្លូវជាតិលេខ២ ចន្លោះគីឡូ លេខ១២២-១២៣។
ករណីនេះកើតឡើងរវាងរថយន្ត និងម៉ូតូ មានទិសដៅស្របគ្នា (ពីត្បូងទៅជើង)ដោយរថយន្តម៉ាកNISAN ពណ៌ស ស្លាកលេខ ពោធិ៍សាត់ 3A-0113 ធ្វើដំណើរពីត្បូងទៅជើង ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានអស់ប្រេង ហើយចតនៅលើទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BE-7739 បើកបរដោយឈ្មោះ គៀវ គួន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាពបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុតាង(រថយន្តនិងម៉ូតូ) ត្រូវបានដកហូតរយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី។ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់