កណ្ដាលៈ កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា នៅចំណុចលើផ្ទះឈ្មោះសាត អៀស្ថិតនៅភូមិកំពង់ទ្រា ឃុំស្អាង ភ្នំស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សាត អៀ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាបងបង្កើតជនសង្ស័យ) ចំណែកជនសង្ស័យ ឈ្មោះសាត សយ ហៅត្រឡិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ត្រូវជាប្អូនបង្កើតជនរងគ្រោះ )
អ្នកទាំងមានទីលំបច្ចុប្បន្ននៅភូមិឃុំកើតហេតុ។
វត្ថុតាងដកហូតបានរួមមាន កាំបិតផ្គាក់ចំនួន០១។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ឈ្មោះសាត សយមានសភាពស្រវឹងស្រា ហើយបាននិយាយឡូឡាជាខ្លាំង រំខានដល់អ្នកជិតខាង។ ចំណែកឈ្មោះសាត អៀ ឃើញដូច្នេះ ក៏បាននិយាយណែនាំឈ្មោះសាត សយកុំឲ្យនិយាយឡូឡាខ្លាំងៗពេក ពេលនោះឈ្មោះសាត សយខឹងក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក ជាមួយឈ្មោះសាត អៀ និងបានប្រតាយប្រតបគ្នាតែម្តង រួចឈ្មោះសាត សយ បានកាន់កាំបិតផ្គាក់ចំនួន០១ កាប់ទៅលើឈ្មោះសាត អៀ ដោយមួយកាំបិតដំបូងត្រូវជញ្ជាំងផ្ទះ កាំបិតបន្ទាប់ត្រូវចំជើងខាងស្តាំក្រោមក្បាលជង្គង់ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង។
ពេលទទួលបានពត័មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យ បានធ្វើការនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់