ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាគាស់និងកាច់សោ កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទី ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា ចាន់ថា ហៅអាមួយដុំដី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានចុះល្បាតការពារក្នុងមូលដ្ធាននៅវេលាម៉ោងកើតហេតុខាងលើ លុះមកដល់ចំណុចមុខផ្ទះល្វែងមួយកន្លែងក្នុងបុរីញ៉ូថោន ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះ ពេលនោះជនសង្ស័យបានឃើញកងកម្លាំងសមត្ថកិច្ច បានរត់ឡើងម៉ូតូ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញ សោកាច់សោ កម៉ូតូ,សោរទិបលេខ៨ចំនួន១,ដែកសម្រាប់ឆ្កឹះសោទ្វារ១, ទុឡាវីស,សោឡានម៉ូតូចំនួន៣,ទូរសព្ទសាំស៊ុងS2 ពណ៌ស ចំនួន១គ្រឿង និងម៉ូតូម៉ាកឃ្លីក បិតពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ1W-3372 ក៏ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមកត្ថកិច្ចប៉ុស្តិ៍ចោមចៅឃុំខ្លួនសាកសួរបណ្តោះអាសន្ននិងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/QLD6PGhLhsU
មតិយោបល់