ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១៤.០៥នាទី នៅលើផ្លូវជាតិលេខ១១ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក)ស្រុកពាមរក៍ ខេត្តព្រៃវែង មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនិងរថយន្តទិសដៅស្របនិងបញ្ច្រាសគ្នា រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ស្លាកលេខ កំពង់ធំ3A-0692 បើកបរដោយឈ្មោះ ផាន់ ផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតាដែងចាស់ ឃុំពោធិ៍មាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទិសដៅពីជើងទៅត្បូង។ ម៉ូតូម៉ាកស្កូបពី ពណ៌ស ស្លាកលេខ ព្រៃវែង 1I-6333 បើកបរដោយឈ្មោះ រស់ រចនា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង បណ្តាលឲ្យរងរបួសទិសដៅពីជើងទៅត្បូង។
រថយន្តម៉ាកហ្វតរ៉េនជឺ ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះហង្ស ប៉ាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិបាទីឃុំ ស្រុកពាមរក៍ ខេត្តព្រៃវែង រងរបួសស្រាលទិសដៅពីត្បូងទៅជើង។
ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ រថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ(ក)។
មូលហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរមកពីទិសខាងជើងទៅត្បូង ពេលនោះមានម៉ូតូម៉ាកស្កូបពីបើកបរពីមុខរថយន្តស្របទិសគ្នា រថយន្តបានជាន់ហ្វ្រាំងមិនជាប់(ដាច់ទុយោហ្វាំង) កាច់ចង្កូតគេចដែរតែមិនផុតបានបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល ហើយរថយន្តបានជ្រុលចង្កូតទៅខាងឆ្វេងដៃចូលផ្លូវអាទិភាពរថយន្តម៉ាកហ្វត័រ៉េនជរបណ្តាលឲ្យរថយន្តម៉ាហ្វតរ៉េនជឺបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយតែម្តង៕
មតិយោបល់