ព័ត៌មានជាតិ

ដាក់កម្លាំងត្រួតពិនិត្យ ប៉ះចំអ្នកមកដឹកគ្រឿងញៀន ទៅលក់នៅខេត្ត មានអីខ្ញីរបស់ប៉ូលិស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចំរុះនៃគណៈបញ្ជាការខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតទបានគ្រឿងញៀនមួយចំនួន ធំ នៅក្នុងប្រតិបត្តិការណ៍ត្រួតទពិនិត្យ អាវុធជាតិផ្ទុះ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន មិត្ត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្គន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន៖
-ម្សៅក្រាមព័ណ៌សថ្លាមាន តំរុយគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ២កញ្ចប់ (១កញ្ចប់ថង់ធំ និង១កញ្ចប់ធំល្មម)។
-ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GL-9472 ចំនួន១គ្រឿង
-និងកាបូបពណ៌ទឹកប៊ិចចំនួន ១

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំនុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូដោយមានការសង្ស័យ ទើបសមត្ថកិច្ចបាហៅឱ្យឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ។

នៅពេលសមត្ថកិច្ចហៅឈបើ ជនង្ស័យ ក៏បាន ផ្ដួលម៉ូតូចោល រួចរត់ចូលទៅក្នុងដីឡូត៏គ្មានលេខ មួយកន្លែង។

បន្ទាប់មកកម្លាំងសមត្ថកច្ចបានដេញតាម និងឡោមព័ទ្ធ រហូតដល់ម៉ោង២ និង៣០នាទីឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ទើបឃាត់ខ្លួនជនសង្ស័យបាន។

ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់