ពោធិ៍សាត់ៈ នៅវេលាម៉ោង ៤ និង៥០នាទីទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីរថយន្ត បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់ នៅផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីទ្បូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តមិនចាំម៉ាក និងអ្នកបើកមិនស្គាល់អត្តសញ្ញាណ បានបើកបុកម៉ូតូមួយគ្រឿងពីក្រោយ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូ ឈ្មោះ ចាន់ ធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូមួយគ្រឿង រីឯអ្នករួមដំណើរ ឈ្មោះ សង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
ក្រោយកើតហេតុរថយន្តបង្ក បានបើករថគេចបាត់ ចំណែកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់