រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាក់គល់សសរដួលសង្កត់ពីលើក្មេងម្នាក់ បណ្តាលឲ្យស្លាប់ នៅចំណុចល្អឺនកាំងមីស ភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ជនរងគ្រោឈ្មោះ សុខ នុត ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
មូលហេតុ ក្មេងទាញខ្សែលេងដែលគេចងហាលខោ អាវ ហើយពេលនោះក៏បាក់គល់សសរដួលសង្កត់ ចំក្បាលនិងដងខ្លួនខាងស្តាំបណ្តាលឲ្យស្លាប់។
បច្ចុប្បន្ន កម្លាំងជំនាញអធិការនិងប៉ុស្តិ៍បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់