ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះស្ទើតែទាំងស្រុងនៅក្រុងស្វាយរៀង

ស្វាយរៀង: នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង១០ នាទីព្រឹក នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង មានករណី អំពើហិង្សាក្នុងគ្រួសារដុតផ្ទះរបស់ខ្លួនឯងបណ្ដាលឲ្យឆេះសម្ភារប្រើប្រាស់ ក្នុង ផ្ទះ មួយ ចំនួន ចំណែកជនសង្ស័យឈ្មោះ សំ សៀវនួន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដេីម្បី សាកសួរ ។
រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ០១ រថយន្តទើបរលត់ទាំងស្រុង ៕

 

មតិយោបល់