បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាចំនួនកំណត់ត្រាថ្មីនៃអ្នកឆ្លងកូវីដនៅទីក្រុង ហូជីមិញ នឹងកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះក៏បានសរសេរដែរថារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានធ្វើការព្រមានអំពី ស្ថានភាពជំងឺឆ្លងវីរុសនៅក្នុងប្រទេសវៀតណាមនៅពេលនេះគឺចាប់ផ្តើម មានភាពស្មុគស្មាញដោយសារវីរុសបំលែងខ្លួនថ្មី Delta គឺកំពុងតែវាយលុកខ្លាំងរួចទៅហើយក្នុងតំបន់ចំនួន ៥៨ ក្នុងចំណោមតំបន់ចំនួន ៦៣។
លោកបានបន្តថាប៉ុន្មានថ្ងៃចុងក្រោយនេះវាបានវាយលុកខ្លាំងនៅក្នុងទីក្រុងហូជីមិញនិងភាគខាងត្បូងប្រទេសដែលក្នុងនោះក្រុមឆ្លងជាច្រើនបានរកឃើញនៅផ្សារសួនឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន
ដែលមានប្រជាជនរស់នៅច្រើន៕
មតិយោបល់