ផ្ទះ ព័ត៌មានជាតិ ម៉ូតូZoomer-X...

ម៉ូតូZoomer-X ពន្លះជាមួយម៉ូតូExeter របួសទាំងសងខាង!

0

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣៣ ភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GH-5640 ឈ្មោះ ជា លីម៉ី ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត និងរួមដំណើរជាមួយកូនម្នាក់ពីក្រោយឈ្មោះ មួង ធីដា អាយុ១៣ឆ្នាំ បើកបរក្នុងទិសដៅម៉ូតូពីកើតទៅលិច បត់ឆ្វេងឆ្លងកាត់ផ្លូវចូលទៅសាលាព្រះបិតាជាតិ បានបុកជាមួយម៉ូតូ១គ្រឿងម៉ាកExeter ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈុន ឆេងហុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ទិសដៅម៉ូតូពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ ជា លីម៉ី របួសបាក់ដៃខាងឆ្វេងនិងក្បាល អ្នកបើកម៉ូតូឈ្មោះ ឈុន ឆេងហុង របួសបាក់ឆ្អឹងដងកាំបិតខាងស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.