ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បម្រុងនឹងបត់ឆ្លងផ្លូវស្រាប់តែមានម៉ូតូ១គ្រឿង មកបុកពេញទំហឹង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ក្នុងល្បឿនយ៉ាងលឿន មកបុកនឹងរថយន្តម៉ាកហ្វត កំពុងតែរៀបនឹងបត់ឆ្លងផ្លូវពេញទំហឹង តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសទ្បើយ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ០៨និង៥០នាទី យប់ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក Ford Ftesta ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-9006 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ទិសដៅពីត្បូងទៅជើង រៀបនឹងបត់ឆ្លងផ្លូវត្រឡប់ក្រោយ ស្រាប់តែម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-0224 បើកបរដោយបុរសម្នាក់ស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត បណ្តាលឲ្យរថយន្តបាក់កញ្ចក់ និងឆ្កូតផ្នែកខាងឆ្វេង ចំណែកម៉ូតូវិញបែកកញ្ចក់ខាងឆ្វេងដូចគ្នា រងការខូចខាតបន្តិចបន្តួច ។

ក្រោយពេលកើតហេតុ សមត្ថិកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ គឺភាគីទាំងបានដោះស្រាយគ្នា ដោយម្ចាស់រថយន្តបានទារសំណងចំនួន១៥០ដុល្លារ តែម្ចាស់ម៉ូតូសុំត្រឹម១០០ដុល្លារ និយាយគ្នាមួយសន្ទុះធំ ទើបម្ចាស់រថយន្តក៏បានព្រមទទួលសំណង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់