រតនគិរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានបុរសម្នាក់ ជាជាងផ្សារដែករបស់សិប្បកម្ម ឈាងរ៉ា (ញ៉ាញ់)ម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅផ្ទះយីហោ បែប ប៊ី ម៉ាត ក្នុងភូមិជយ័ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
អ្នកស្លាប់មានឈ្មោះ ធា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានម្ចាស់ផ្ទះខាងលើ ជួលឲ្យជាងផ្សារដែក២ទៅ៣នាក់ ឡើងលើដំបូលផ្ទះមានកម្ពស់ជាង១០ម៉ែត្រ ផ្សារដែកនឹងប្រក់ដំបូលផ្ទះ ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះធ្លាក់ដល់ដីស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យសពនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់