កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និង០២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី ០៤ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្ត ០១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA- 0228 បើកបរដោយឈ្មោះ ម៉ុន ណាត ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិសំបូរ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានបើកបរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយម៉ូតូ០១គ្រឿង ម៉ាកCITI 100 ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-7873 កណ1 បើកបរដោយឈ្មោះ ភិន សុខ ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឡូយ គង់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃក្រាំងឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់) និងឈ្មោះ សន ហឿន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិតាមាស ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសស្រាល)។
មូលហេតុ៖ អ្នកបើកបររថយន្តធ្វេសប្រហែស មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។
ដោយឡែកម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល រួមទាំងអ្នកបើករថយន្ដឃាត់ខ្លួន យកមករក្សាទុកនៅអធិការដ្ឋាននគរបលស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី៕
មតិយោបល់